ភ្នំពេញៈ ជនសង្ស័យជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ ក្រោយពី កម្លាំងសមត្ថកិច្ចជំនាញ ដោយអនុវត្តន៍តាមបញ្ជាដឹកនាំ របស់ លោកម៉ក់ ជីតូ អគ្គស្នការរងនគរបាលជាតិ និង លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងមូលដ្ឋាន បង្ក្រាបចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនៅតាមផ្លូវលំភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួមជាមួយថ្នាំញៀនជាង៣គីឡូក្រាម ។ មកដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បង្ហាញមុខ រួមជាមួយ ពិនិត្យជាក់ស្តែង លើកញ្ចប់គ្រឿងញៀនទាំង៣កញ្ចប់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងបើកប្រតិបត្តិការការ
បង្ក្រាប ដឹកនាំសម្របសម្រួសដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង ឈានដល់ចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ចើយ មុន្នី ភេទប្រុស ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រឹបអូសវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ICE) 3009.76g ម៉ូតូ ១គ្រឿង និង ទូរស័ព្ទដៃ ១គ្រឿង ៕
មតិយោបល់