ព័ត៌មានជាតិ

រឿងតូចក្លាយជាធំរហូតដល់ចាក់ស្លាប់ម្នាក់

ត្បូងឃ្មុំៈ ផ្តើមឡើងពីក្មេងៗយកជំពាមកៅស៊ូបាញ់លេងលើដំបូលផ្ទះធ្វើឲ្យចាស់ទុំទាំងសងខាងខឹងកើតជាកំហឹង
បន្ទាប់ពីកើតទំនាស់ហើយបានប្ដឹងប្ដល់គ្នាទៅដោះស្រាយនៅផ្ទះលោកមេភូមិខណៈកំពុងដោះស្រាយនោះស្រាប់តែភាគី
ទាំងសងខាងផ្ទុះកំហឹងរហូតចាក់គ្នាទៅ វិញទៅមកបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូន
ទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតនៅត្រង់ចំណុចផ្ទះឈ្មោះ សាក់ សាយ ស្ថិតនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នាព្រឹកម៉ោង១០ និង៣០នាទី ។

តាមរបាយការណ៍នគរបាលរដ្ឋបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹកឈ្មោះ ងីន ងួន ឈ្មោះឡឹក រ៉ាវី និងឈ្មោះ ងីនងន់បានឈ្លោះកែកប្រតាយប្រតប់គ្នាជាមួយឈ្មោះឈឿន សុផានិត ឈ្មោះសិត សុធានិងឈ្មោះឡុង ផល្លាត នៅមុខផ្ទះឈ្មោះសាយនៅពេលនោះឈ្មោះងីន ងួន បានយកកាំបិតចុងស្រួចចាក់ទៅលើឈ្មោះឈឿន សុផានិត ត្រូវចំពោះខាងស្ដាំមួយកន្លែង និងឈ្មោះសុតសុធា ត្រូវចំកាំជំនីរខាងឆ្វេងមួយកន្លែងរងរបួសធ្ងន់ បន្ទាប់មកបានបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យស្រុកពញាក្រែក ប៉ុន្តែដោយសារ របួសធ្ងន់ធ្ងរពេកបានបណ្តាលឱ្យឈ្មោះជឿន សុផានិត ស្លាប់តែម្ដង ។

ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនជនដៃដល់និងបក្ខពួករួចជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តដើម្បីអនុវត្តន៍តាមច្បាប់បន្ត៕

មតិយោបល់