ព្រះសីហនុៈ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ Post News ថា ករណីឃាតកម្មជនដៃដល់ រំលោភសម្លាប់ក្មេង២ នាក់ នៅស្រុកព្រៃនប់ ប្រពន្ធជនដៃដល់ ត្រូវបានដោះលែងវិញហើយ ដោយសារមិនមានជាប់ពាក់ព័ន្ធបទល្មើសទ្បើយ។
ជនសង្ស័យឈ្មោះមាង វិចិត្ត អាយុ២៦ឆ្នាំ នៅភូមិគ្រើល ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ កុមារីរងគ្រោះឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមរំឮកថា ៖ មុនពេលកើតហេតុ រូបគេបានទៅទិញគ្រឿងញៀនពីបុរសម្នាក់ នៅឆ្នេរអូឈើទាល បន្ទាប់មករូបគេក៏ទៅទិញស្រាថ្នាំ យកទៅអង្គុយផឹកក្នុងបន្ទប់ជួល ក្រោយមកជនសង្ស័យចេញពីក្នុងបន្ទប់ដើរ កាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ ហើយឃើញក្មេងស្រីនោះកំពុងតែលេងម្នាក់ឯង ក៏ចូលទៅប្រឡែងលេងជាមួយ ស្រាប់តែមានអារម្មណ៍ផ្លូវភេទ ជាមួយក្មេងស្រីនោះ រូបគេក៏យកខ្នើយមកខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនោះ រហូតដល់សន្លប់បាត់ស្មារតី ស្របពេលនោះប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ ដើរចូលមកដល់ ដោយខ្លាចបែកការណ៍ ជនសង្ស័យស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ និងទាត់ធាក់ក្មេងប្រុសរងគ្រោះទៅផ្ទប់នឹងជញ្ជាំង បណ្ដាលឲ្យក្មេងប្រុសស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់