ព័ត៌មានជាតិ

រថយន្ដស្ទូចបុកគូថរថយន្ដស៊េរីទំនើបខូចខាតយ៉ាងដំណំ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដស៊េរីទំនើបពាក់ស្លាក់លេខភ្នំពេញ2AN-8687និងរថយន្ដស្ទូចពាក់ស្លាក់លេខភ្នំពេញ3E-6265បុកគូថពីក្រោយធ្វើឲ្យ
រងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ដែលស្ថិត
នៅក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឬកែវស្សី រាជធានីភ្នំពេញ ។

តាមសម្តីរបស់សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដស្ទូចដែលមានពាក់
ស្លាក់លេខភ្នំពេញ3E -6265 តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចទល់មុខ
ផ្ទះឯកឧត្តមជាសុផារ៉ា ក៏បានបុកពីក្រោយគូថរថយន្ដស៊េរីទំនើបមួយគ្រឿងទៀតដែលពាក់ស្លាក់លេខភ្នំពេញ2AN-8687 ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឱ្យបែកកញ្ចក់រងការខូតខាតយ៉ាងដំណំនៅកន្លែងតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងជួយសម្រួលចរាចរណ៍កុំឲ្យស្ទះដល់ដំណើរ។ម្ចាស់រថយន្តទាំង២ធ្វើការនិយាយគ្នាដើម្បីរកដំណោះស្រាយនៅទីតាំងកន្លែងកើតហេតុខាងលើ៕

មតិយោបល់