ព័ត៌មានជាតិ

គេចរថយន្តធំជ្រុលទៅបុកដើមព្រីងបណ្តាលឲ្យ…

ព្រះសីហនុ: នៅវេលាម៉ោង៣និង០៥នាទី រសៀលថ្ងៃទី ១៩ ខែឧសឋភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦១+១៦២ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង
គឺរថយន្តបាឡែនមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2K-8287 បើកបរដោយឈ្មោះហ៊ុន ង៉ែត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អាជីវករ ភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក្នុងទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ បានគេចរថយន្តធំមួយគ្រឿងផ្សេងទៀតក៍ជ្រុលទៅបុកដើមព្រីងខាងស្តាំដៃ បណ្តាយឲ្យ អ្នករួមដំណើរឈ្មោះឡុង ឈិនហុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិឬស្សីថ្ម ឃុំព្រៃកប្បាស ខេត្តតាកែវ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថស្នាក់ការ៤០១ សហការជាមួយនគរបាល សំរួលចរាចរណ៍ បញ្ជៀសការកកស្ទះ ហើយករណីនេះនគរបាលប៉ុស្តិរដ្ឋបាលឃុំតានៃបានចាត់ចែងបន្តតាមនិតិវិធី៕

 

មតិយោបល់