ព្រះសីហនុៈ នៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រីជរ ហេង ស្នងការរងដឹកនាំសហការី នាំយកថវិកា មី ត្រីខ និងទឹកសុទ្ធទៅឧបត្ថម្ភជូនមន្ត្រីនគរបាលខេត្តព្រះសីហនុចំនួន២០នាក់ដែលកំពុងសិក្សានៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។
ក្នងនោះមន្ត្រីនគរបាលម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ទឹកសុទ្ធ២យួរ និងមានមី ត្រីខកំប៉ុង មួយចំនួន ។
លោកស្នងការបានឧបត្ថម្ភជូនគណៈគ្រប់គ្រងសាលាភូមិភាគ៣ចំនួន៣០ម៉ឺនរៀល និងទឹកសុទ្ធចំនួន២០យួរផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជរ ហេង ស្នងការរងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីលោកស្នងការ និងផ្តាំឲ្យអស់លោកទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យចុងបញ្ចប់នៃវគ្គសិក្សាទទួលបាននិទ្ទេសល្អគ្រប់គ្នា ៕
មតិយោបល់