ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ចោរអស់លក្ខណ៍ ត្រូវសមត្ថកិច្ចបង្ក្រាប

បាត់ដំបង: នៅវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង សមត្ថកិច្ច បានចុះប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួច (យកទូរស័ព្ទដៃ) នៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ជិន ចាន់ស្រីរ័ត្ន ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ លឿង សុខហេងលៀប ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅខាងលើ។

វត្ថុតាងដកហូតរួមមាន ៖
– ទូរស័ព្ទដៃម៉ាក iphone6 ពណ៌ក្រហម ០១គ្រឿង
– ទូរស័ព្ទដៃម៉ាក iphone 7 plus ពណ៌ខ្មៅ ០១គ្រឿង
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
– កាតបុគ្គលិកការងារ ០១សន្លឹក

បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចំណែកវត្ថុតាងខាងលើ បានប្រគល់ឲ្យទៅជនរងគ្រោះវិញ៕

មតិយោបល់