ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ បើកប៉ះម៉ូតូ១គ្រឿង របួសមនុស្ស ២នាក់

តាកែវ: កាលពីវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបើកបរ ក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។

រថយន្តរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B-០៦៨៤ អ្នកបើកបរ (គេចខ្លួនបាត់) ធ្វើបើកបរមកពីទិសខាងជើង លុះមកដល់ចំណុចខាងលើ បានឡើងវ៉ាម៉ូតូមួយគ្រឿង តែមិនផុត ក៏ទាក់ដៃចង្កូតម៉ូតូ ធ្វើឲ្យអ្នកបើកឈ្មោះ សូត្រ អ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (រងរបួសស្រាល) មានឌុបប្រពន្ធពីក្រោយឈ្មោះ ប៉ាន់ សារ៉ាត់អាយុ៣២ឆ្នាំមុខរបរកសិករ(រងរបួសធ្ងន់) ម៉ូតូខាងលើ ម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ ១K-៤០៩៩។

ជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ វត្ថុតាងបានយកមករក្សាទុកទៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់