ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋអ្នកធ្វើដំណើក៏ដូចជាភ្ញៀវទេសចរដែលមកលែងកំសាន្តនៅខេត្តស្ទឹងត្រែងបានរិៈគន់អាជ្ញាធរថាបណ្តោយឲ្យឧកញ្ញ៉ាសាលាងយកផ្លូវសាធារណៈរបស់រដ្ឋដាក់ធ្វើជាកន្លែងផ្ញើរកង់ម៉ូតូយកភាស៊ីទៅវិញ ដែលជាហេតុបណ្តាលឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ នៅជុំវិញបរិវេណផ្សារស្ទឹងត្រែង។
យោងតាមកិច្ចសន្យាស្នើរសុំរបស់ឧកញ្ញ៉ាសា លាង ចុះថ្ងៃទី១២ ខែធ្នូរ ឆ្នាំ២០១៤បានសសេរថា៖លោកឧកញ្ញ៉ានិងរៀបចំឲ្យផ្សារស្ទឹងត្រែងឲ្យមានសណ្តាប់សាធារណៈឲ្យមានរបៀបរៀបរយល្អ បញ្ចៀសឲ្យបានកុំឲ្យមានការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ចរាចរ អនាម័យ និងបរិស្ថាន។ប៉ុន្តែជារៀងរាល់ថ្ងៃគេសង្កេតឃើញថា នៅតែមានអនុញ្ញាតឲ្យផ្ញើកង់ ម៉ូតូ លើផ្លូវសាធារណៈដដែល ជាហេតុឲ្យមានការកកស្ទះការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជារៀងរាល់ថ្ងៃផងដែរ។
ក្រុមអាជីវករផ្សារបានឲ្យដឹងថា៖ចំពោះការផ្ញើម៉ូតូវិញ១គ្រឿងតំលៃ១ពាន់រៀល បើផ្ញើយូរតម្លៃ២ពាន់រៀល ខណៈដែលសៀវភៅបន្ទុកចេញដោយមន្ទីរហិរញ្ញវត្ថុខេត្តឲ្យយកតម្លៃតែ៥រយប៉ុណ្ណោះ។ពួកគាត់បន្តទៀតថា សូម្បីតែបន្លែត្រកូន ស្លឹកបាស ផ្ទី១កូនកញ្ច្រែងតូច ក៏ត្រូវបង់លុយដែរ ថ្ងៃខ្លះ៣រយរៀល ថ្ងៃខ្លះទៀត៥រយរៀល តាមតែមាត់ថា
លោកឧកញ្ញ៉ា សា លាង មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេចំពោះបញ្ហាខាងលើនេះ ប៉ុន្តែលោកថឹង ម៉េង តំណាងក្រុមហ៊ុនបាននិយាយថាៈការផ្ញើរម៉ូតូលើផ្លូវសាធារណៈនេះលោកឧកញ្ញ៉ាសា លាងបានសុំច្បាប់អាជ្ញាធរក្រុងខេត្តរួចហើយ រូបលោកក៏បានទទួលស្គាល់ទៀតថាចំពោះការយកភាស៊ីលើសពីសៀវភៅបន្ទុកនោះគឺពិតជាមានមែន ប៉ុន្តែចាំដោះស្រាយពេលក្រោយ
ប្រភពបានឲ្យដឹងថា៖បានជាលោកឧកញ្ញ៉ាសា លាង ហ៊ានធ្វើដូច្នេះគឺដោយសារមានអភិបាលខេត្ត និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តម សក់ ស៊ីថា នៅពីក្រោយខ្នង៕
មតិយោបល់