កណ្តាលៈ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះគំនរកំទេចក្រណាត់ដែលគរទុកចោល
នៅចំណុចដីរបស់ឈ្មោះ ណម ណេត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាមន្រ្តីរាជការ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆាបឆេះ នៅចណុចខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ប៉ុស្តិ៍រកាខ្ពស់ បានសហការជាមួយកម្លាំងការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង និងកម្លាំងពន្លត់អគ្គិភ័យរបស់ បញ្ជាការដ្ឋានអង្ភរក្ស មានរថយន្ដពន្លត់អគ្គិភ័យ ០២គ្រឿង ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ តាំងពីម៉ោង ១និង៣០នាទី រហូតមកដល់ម៉ោង ៦និង០០នាទីល្ងាច មិនទាន់បានរលត់ជាស្ថាពរនៅឡើយ គ្រាន់តែទប់ស្កាត់មិនអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋ តែប៉ុណ្ណោះ ។
ការសន្និដ្ឋាន៖ ករណីនេះ អាចមានអ្នកបោះកន្ទុយបារីចោល នៅជិតនោះ ទើបបណ្ដាលឲ្យឆេះរាលដាលដល់គំនរកំទេចក្រណាត់ ដែលមានទំហំផ្ទៃដី ជាងមួយហិតា៕
មតិយោបល់