អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញសេចក្ដីព្រមាន យ៉ាងខ្លាំងក្លាចំពោះប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា វានឹងត្រូវបំផ្លាញទាំងស្រុង ប្រសិនបើជម្លោះ រវាងប្រទេសទាំងពីរផ្ទុះឡើងនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។
ដោយនៅក្នុង tweet កាលពីថ្ងៃអាទិត្យ លោកបាននិយាយថា ប្រសិនបើអ៊ីរ៉ង់ ចង់ធ្វើសង្គ្រាមនោះ នឹងនាំទៅរកផ្លូវបញ្ចប់ជាផ្លូវការ សម្រាប់ប្រទេសអ៊ីរ៉ង់។ ខណៈរូបលោក បានបញ្ជាក់ទៅអ៊ីរ៉ង់ថា «ហាមគំរាមកំហែង ដល់អាមេរិកម្តងទៀត!»។
ភាពតានតឹងរវាងប្រទេសទាំងពីរ ធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះបន្ថែមទៅកាន់ឈូងសមុទ្រ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ខណៈលោក ត្រាំ បានអះអាងថា ការផ្លាស់ប្តូរនេះ គឺដើម្បីកាត់បន្ថយលទ្ធភាពនៃជម្លោះយោធា ហើយលោក ក៏មិនចង់ឲ្យការដាក់សម្ពាធលើអ៊ីរ៉ង់របស់អាមេរិក ក្លាយជាជម្លោះនោះទេ៕
មតិយោបល់