ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន! ករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់ នៅខេត្តសៀមរាប

សៀមរាប: កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងសន្លប់ស្ដូក ២នាក់ នៅវាលកំប៉ោ ស្ថិតក្នុងភូមិឱម៉ាល់ ឃុំសំបូរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ ម៉ូត ផល ភេទប្រុស អាយុ ៥៧ឆ្នាំ ទីលំនៅភូមដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប (ស្លាប់)។

ចំណែកពីរនាក់ទៀតរងរបួសទី១. ឈ្មោះ ម៉ូត ហ៊ីង ភេទប្រុស អាយុ ៣១ឆ្នាំ និងទី២ឈ្មោះ លីន កូននាង ភេទស្រី អាយុ ២២ឆ្នាំ (ជាប្ដីប្រពន្ធ) ស្នាក់នៅភូមិអន្លង់សារ ឃុំសំបួរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប៕

មតិយោបល់