ព័ត៌មានជាតិ

សាកសពស្រីក្រមុំម្នាក់ អណ្តែតក្នុងទឹកទាំងអាកា្រតកាយ សង្ស័យរំលោភសម្លាប់

កំពង់ចាមៈ សាកសពស្រីក្រមុំ ម្នាក់ដែលមានជំងឺសសៃប្រសាទ ត្រូវបានគេប្រទះឃើញអណ្តែតទាំងអាក្រាតកាយក្នុងទឹក សង្ស័យត្រូវបានគេរំលោភរួចសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពង់ទ្រាល ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

សាកសពនារីខាងលើនេះមានឈ្មោះ សោម ស្រីនុក អាយុ២០ឆ្នាំ មានជំងឺសសៃប្រសាទប្រចាំកាយ។

បើតាមការរៀបរាប់ទាំងទឹកភ្នែក ឱបសពកូនស្រីជាទីស្រឡាញ់នៅមាត់ច្រាំងទន្លេ បានឲ្យដឹងថា កូនគាត់មានជំងឺសសៃប្រសាទប្រចាំកាយ ហើយគាត់បាននាំកូនស្រីចេញពីភូមិថ្មីខ ឃុំរកាគយ ស្រុកកងមាស មករកគ្រូព្យាបាលនៅភូមិឃុំកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុ គាត់បានបាត់កូនស្រីមួយយប់ ដោយនាងបានស្លៀកពាក់ខោអាវត្រឹមត្រូវ តែដល់ពេលប្រទះឃើញសព បែរជាគ្មានសម្លៀកបំពាក់ អណ្តែតទាំងអាក្រាតកាយបែបនេះទៅវិញ ដូច្នោះគាត់សន្និដ្ឋានថា កូនស្រីរបស់គាត់អាចនឹងត្រូវគេធ្វើបាប ដោយការរំលោភរួចសម្លាប់បែបនេះ ។

ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់អះអាងនៅឡើយ ថាជនរងគ្រោះស្លាប់ដោយសារអ្វីឲ្យប្រាកដនោះទេ ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

https://youtu.be/HIK6FaZi_0k

មតិយោបល់