ផ្ទះ ព័ត៌មានជាតិ បុករះខ្ទេចខ្ទ...

បុករះខ្ទេចខ្ទីគ្មានសល់ បន្ថែមល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្ស ៥នាក់របួសធ្ងន់

0

បាត់ដំបង: កាលពីវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៥៧១ នៅចំណុចក្រុមទី១ ភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាតដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុករះម៉ូតូ ម៉ូតូរ៉ឺម៉ក និងផ្ទះប្រជាពលរដ្ឋ។

រថយន្តបង្កម៉ាក កាម៉ារីបាឡែន ពណ៌ពងមាន់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4055 បើកបរដោយឈ្មោះ ធឹង លីដូរ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ បានបុករះបណ្ដាលឲ្យខូតខាត៖
-ម៉ូតូ ២គ្រឿង
-រ៉ឺម៉កម៉ូតូ ២គ្រឿង
-រថយន្ត ១គ្រឿង
-រោងលក់សាច់ ១ខ្នង
-ទ្វារផ្ទះ ១ផ្ទាំង
-និងរងរបួសមនុស្ស ៥នាក់ ស្រី ៣នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួន ជនបង្កបញ្ជូនទៅការិយាល័យជំនាញអនុវត្តន៍តាមនីតិវិធី ចំណែកអ្នក របួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.