ព័ត៌មានជាតិ

មោទតនភាពណាស់! ចំពោះអំពើល្អរបស់សមត្ថកិច្ចកម្ពុជា

បន្ទាយមានជ័យៈ បន្ទាប់ពីទទួលបានពត៌មានតាមបណ្តាញសង្គមFacebook ថាមានជនជាតិជប៉ុនម្នាក់សំរាកនៅតាមចិញ្ចើមផ្លូវនៅក្នុងភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្ថានភាពគ្មានអាហារនិងកន្លែងស្នាក់នៅ លោកខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់កម្លាំងជំនាញអោយស្វែងរកគាត់រហូតមកដល់រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះក៏ប្រទះឃើញគាត់។
បន្ទាប់ពីអញ្ជើញគាត់មកប៉ុស្តិ៍ផ្តល់អាហារទឹកសំលៀកបំពាក់និងធ្វើការសាកសួរគាត់ហើយទើបដឹងថា
គាត់មានឈ្មោះ Norihiro YAMAGUCHI អាយុ47ឆ្នាំ ជនជាតិជប៉ុន គាត់ធ្វើដំណើរចេញចូលស្នាក់នៅនិងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល11ឆ្នាំជាងមកហើយទើបតែរយៈពេលជិត10ថ្ងៃមកនេះគាត់បានបាត់កាបូបដែលមានកាតធនាគារនិងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែតទើបធ្វើអោយគាត់គ្មានប្រាក់សំរាប់ស្នាក់នៅនិងហូបចុកបន្តរទៀត។
នៅពេលនេះមន្រ្តីច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានកំពុងជួយសំរួលរៀបចំជូនគាត់ទៅស្ថានទូតជប៉ុននៅពេលឆាប់ៗនេះហើយ៕

 

មតិយោបល់