ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួនជនដៃដល់ ករណីឃាតកម្ម កាប់ប្រពន្ធដាច់ក្បាលបានហើយ

បាត់ដំបង: កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ករណីឃាតកម្ម កាប់ប្រពន្ធដាច់ក្បាលបានហើយ នៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់។

ជនដៃដល់ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ រីឯប្រពន្ធរងគ្រោះ ឈ្មោះ ម៉ាន់ សុធាអាយុ ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ បានប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល រួចយកទៅបោះចោលខាងមុខផ្ទះក្បែរថ្នល់ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗផងដែរ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ដោយមកទល់ពេលនេះ ជនដៃដល់ ត្រូវបានកម្លាំងអធិការស្រុកបាណន់ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់