ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មសម្លាប់គ្រូបង្រៀនភាសាកូរ៉េ សមត្ថកិច្ច សង្ស័យផ្តើមចេញពីរឿងស្នេហាត្រីកោណ

កំពង់ចាមៈ ករណីឃាតកម្ម បង្កដោយជនសង្ស័យមិនស្គាល់អត្តញ្ញាណ បានធ្វើសកម្មភាពវាយជនរងគ្រោះប្រុសស្រី ២នាក់ បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ត្រង់ចំណុចសាលាបឋមសិក្សាហ៊ុន ណេង កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនរងគ្រោះទី១-ឈ្មោះ ហ៊ីធាវីន ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងច្រោស ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ និងទី២-ឈ្មោះ ម៉ៅ សុខមិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកបាក់ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

យ៉ាងណាមិញករណីខាងលើនេះ សមត្ថកិច្ចកំពុងដាក់ការសង្ស័យជំហានដំបូងថា ផ្តើមពីរឿងស្នេហាត្រីកោណ៕

https://www.youtube.com/watch?v=YULDrGtNxZo

មតិយោបល់