ព័ត៌មានជាតិ

លោកយាយម្នាក់របួសធ្ងន់និងអ្នកបើកម៉ូតូរងរបួសស្រាលខណៈដែលជិះម៉ូតូដួលដោយខ្លួនឯង

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងកើតហេតុកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងដោយ ដឹកលោកយាយម្នាក់ ខណះពេលដែលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ក៏រេចង្កូតបណ្តាលឲ្យដួលចំណែកអ្នករួមដំណើររងរបួសធ្ងន់ និងអ្នកបើកម៉ូតូរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចស្រុកព្រះនេត្រព្រះបានចុះដល់កន្លែងកើតហេតុនិងជួយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកភ្លាមៗ៕

 

មតិយោបល់