អង់គ្លេស៖ជាមួយនឹងចំណេះដឹងនៃវិទ្យាសាស្ត្រតាមបែបកីឡា លោក Edgeley Ross វ័យ ២៨ ឆ្នាំ ជនជាតិអង់គ្លេសបានធ្វើការពិសាធន៍ដើម្បីបញ្ជាក់ពីទម្ងន់ដែលបានប្រែប្រួលគឺអាស្រ័យទៅលើកត្តាជាច្រើនគឺមិនមែនសំដៅទៅលើជាតិខ្លាញ់តែមួយមុខគត់នោះទេ។
យោងតាមប្រភពព័ត៌មាន ក្នុងស្រុកអង់គ្លេសនានា បានឲ្យដឹងទៀតថា លោក Ross មានគោលបំណងចម្បងដើម្បីកាត់បន្ថយកាត់បន្ថយការញុំទឹកច្រើនចាប់ពី ៥០ ទៅ ៧០ ភាគរយនៃទម្ងន់រាងកាយ ប្រសិនបើទឹកមិនបានឆ្លងកាត់ក្រពេញញើសនិងតម្រង់នោម ហើយគាត់មិនបានផឹកទឹកទៀតនោះគាត់បានស្រក់ទម្ងន់យ៉ាងលឿននៅក្នុងរយៈពេលមួយថ្ងៃ។ ដើម្បីឲ្យទឹកជ្រាប់ចូលរាងកាយយ៉ាងឆាប់រហ័ស ដំបូង Ross បានត្រាំនៅក្នុងអាងងូតទឹកក្តៅ ជាមួយនឹងការងូតទឹកអំបិល Epsom។ បន្ទាប់មកគាត់ផឹកទឹកតិចតួចអាចមានសារធាតុផ្សំដូជា វីតាមីនសេ ជាតិកាហ្វេអ៊ីន និងមើមឈឺម្យ៉ាង ហើយដាច់ខាតមិនបរិភាគជាតិម្សៅ ឬអំបិលនៅក្នុងពេលសាកល្បង។ លើសពីនេះទៅទៀតការបញ្ចូលគ្នាជាមួយស្ទីម និងហាត់ប្រាណដែលស្លៀកពាក់ចង្អៀត Ross បានទទួលជោគជ័យដោយស្រកទម្ងន់អស់ ១១ គីឡូក្រោមក្នុងរយៈពេលតែមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ Ross បានទទួលការព្រមានពីកម្រិតគ្រោះថ្នាក់នៃវិធីបែបវិទ្យាសាស្ត្រ។ លោកបាននិយាយថាការពិសោធន៍នេះបង្ហាញឲ្យឃើញថាការស្រកទម្ងន់មិនសំដៅទៅលើជាតិខ្លាញ់ទាំងស្រុងនោះទេ។ កត្តានេះហើយគាត់ចង់ឲ្យមនុស្សទាំងអស់យល់ដឹងបញ្ហាសម្រកទម្ងន់ គឺមិនមែនពឹងផ្អែកទៅលើទម្ងន់ទាំងអស់នោះទេ៕
មតិយោបល់