ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍សម្លាប់៦នាក់ របួស២២នាក់ ល្មើសល្បឿនស្លាប់ច្រើនជាងគេ

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ១៤នាក់ (ប្រុស) និងរបួសស្រាល៨នាក់ (ស្រី១នាក់) ក្នុងនោះការបើកបរល្មើសល្បឿនកំណត់បណ្តាលឲ្យស្លាប់ច្រើនជាងគេ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន១៩គ្រឿង រួមមាន ម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច ចំនួន៦គ្រឿង , រថយន្តធុនធំ ២គ្រឿង , យានផ្សេងៗ ០គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក(ស្លាប់៣នាក់) ,ប្រជែង ១លើក(ស្លាប់១នាក់),មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់១នាក់) , កត្តាយានយន្ត ១លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ ២លើក ស្លាប់១នាក់ (ស្រី) របួស៨នាក់ , កំពង់ធំ ១លើក ស្លាប់១នាក់, ក្រចេះ ១លើក របួស១នាក់, ឧត្តរមានជ័យ ១លើក ស្លាប់ ១នាក់ របួស២នាក់ , តាកែវ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តកំពង់ស្ពឺ ១លើក (ស្លាប់១នាក់) ។

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.៨០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៩៧គ្រឿង និងពិន័យសរុប ២.៣០៨ គ្រឿង ៕

មតិយោបល់