ព័ត៌មានជាតិ

សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​

​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ថ្ងៃ​អង្គារ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅលើ​ប្រទេស​រុស្ស៊ី ដែល​ទីក្រុង​ម៉ូស្គូ គាំទ្រ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​

​វិធានការ​នេះ​បាន​សម្គាល់​ចាប់ផ្តើម​នៃ​ដំណាក់កាល​ថ្មី​នៅក្នុង​ការប្រឈមមុខគ្នា​ដ៏​ធំ​បំផុត​រវាង​ទីក្រុង​ម៉ូស្គូ និង​ខាងលិច​ចាប់តាំងពី​សង្គ្រាមត្រជាក់​ដែល​កាន់តែ​អាក្រក់​យ៉ាងខ្លាំង​បន្ទាប់​ពី​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​ម៉ាឡេស៊ី MH17 ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម បាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៧​ខែកក្កដា ដោយ​បណ្តា​ប្រទេស​លោក​ខាងលិច​បាន និយាយ​ថា​រុស្ស៊ី ជា​អ្នក​ផ្គត់ផ្គង់​មី​ស៊ី​ល​ដែល​បាញ់​ទម្លាក់​យន្តហោះ​នោះ​។​

​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​បាន​និយាយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន «​ប្រសិនបើ​ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​នៅ​លើ​ផ្លូវ​បច្ចុប្បន្ន​នេះ​ការចំណាយ​លើ​ប្រទេស​រុស្ស៊ី​នឹង​បន្ត​កើនឡើង​»​។
​លោក​បាន​បន្តទៀតថា “​អំពើ​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​អ៊ុ​យក្រែន និង​ការដាក់ទណ្ឌកម្ម និង​ធ្វើឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ទន់ខ្សោ​”​។​

​នៅក្នុង​ទីក្រុង​ព្រុច​សែ​ល មន្ត្រីការទូត​បានឲ្យដឹង​ថា​ឯកអគ្គ​រាជទូត ២៨ រូប​មកពី សមាជិក​អឺរ៉ុប​បាន​យល់ព្រម​ការ​រឹតបន្តឹង​លើ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ឧបករណ៍​សម្រាប់​វិស័យ​ប្រេង​និង​យោធា​។ ធនាគារ​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​បាន​រារាំង​ពី​ការបង្កើន​មូលនិធិ​នៅក្នុង​ទីផ្សារ​មូលធន​អឺរ៉ុប​។ វិធានការ​នេះ​នឹង​ត្រូវ​បាន​ពិនិត្យឡើងវិញ​នៅក្នុង​រយៈពេល​បី​ខែ​៕​
U.S. President Barack Obama speaks to reporters about new sanctions imposed on Russia as he departs the White House

មតិយោបល់