នូវែលសេឡង់: អង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា ការរញ្ជួយដីកំរិត ៦,៣រ៉ិចទ័រ បានវាយ ប្រហារកោះ Raoul នៅប្រទេសនូវែលសេឡង់។ ហើយនៅចំណុចកណ្តាលដោយមានជម្រៅ ១២,៤១គីឡូម៉ែត្រ។ ប៉ុន្តែគេនៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ពីការខូចខាត ឬក៏ការព្រមានថាតើនឹងអាចកើតមានរលកយក្សស៊ូណាមិនោះទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦នេះ៕
មតិយោបល់