ស្ទឹងត្រែងៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យលើគុណភាព សុវត្ថិភាពទំនិញនៅតាមបណ្តាផ្ទះលក់ និងស្តង់បោះដុំ ស្ថិតក្នុងក្រុង/ខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាពត្រួតពិនិត្យនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកឃើញភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលទំនិញផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ផលិតផលទំនិញខូចគុណភាពមួយចំនួន មានដូចជា៖
-ភេសជ្ជៈ ៧៤ ដប និង ២ កំប៉ុង
-ទឹកដោះគោខាប់ ២កំប៉ុង និងនំស្រួយ ១ថង់។
ក្រោយមក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោល ទន្ទឹមនេះដែរ មន្ត្រីសាខាកាំកុងត្រូល បានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ៕
មតិយោបល់