ព័ត៌មានជាតិ

ពីរនាក់ប្ដីប្រពន្ធត្រូវនគរបាលក្រុងក្រចេះឃាត់ខ្លួន ពីបទជួញដូរលើ….

ក្រចេះ: នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលក្រុងក្រចេះ ចុះធ្វើការបង្រ្កាបមុខសញ្ញាគ្រឿងញៀន ២នាក់ប្ដីប្រពន្ធ ដែលមានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ។

ជនសង្ស័យមានឈ្មោះ វូ ប៊ុណ្ណារឹទ្ធ ហៅ ទូច អាយុ ២៦ឆ្នាំ (ប្ដី) មុខរបរ ជាជាងធ្វើសិប្បកម្ម មានប្រពន្ធឈ្មោះ ហ៊ន ស្រីឡែន អាយុ ២១ឆ្នាំ ។

យោងតាមប្រភពពីលោក នេត លីន អធិការនគរបាលក្រុងក្រចេះបានឲ្យដឹងថា ក្នុងការចាប់ខ្លួនពួកគេនៅ និងលំនៅឋានដូច្នោះ ដោយសារផ្អែកលើកងកម្លាំងជំនាញ បានឆែកឆេររកឃើញ សារធាតុញៀនមួយចំនួន ព្រមទាំងឧបករណ៍សម្រាប់ជួញដូរ និងប្រើប្រាស់ជាច្រើន ទើបឈានដល់ការឃាត់ខ្លួនតែម្ដង៕

មតិយោបល់