ព័ត៌មានជាតិ

(មានវីដេអូ) ឆក់កាបូបជនបរទេសបានហើយ ជិះគេចមិនសម្រេចត្រូវអាវុធហត្ថក្រៀកជាប់ដល់ផ្សារដេប៉ូ

ភ្នំពេញៈ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់កាបូបជនបរទេសពីម្តុំសាលាព្រះស៊ីសុវត្ថិភាព ខណ្ឌដូនពេញ បានសម្រេចហើយ បានជិះម៉ូតូគេចខ្លួន រហូតដល់ម្តុំខាងកើតផ្លូវលេខ ២១៥ ផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញដែលដេញតាមពីក្រោយ តាមជាប់នៅតែម្តង។

ហេតុការណ៍ឆក់បានសម្រេច តែជិះគេចខ្លួនមិនបានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៩ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ។

ជនសង្ស័យជាចោរឆក់កាបូបនេះ ក៏ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ដែលបានដេញតាមប្រសាចពីក្រោយចោរនោះ យកទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរបន្ថែមផងដែរ។ សម្រាប់ព័ត៌មាន លម្អិត Post News នឹងផ្សាយនៅពេលក្រោយទៀត៕

//youtu.be/fDz55jl7Dpc
//youtu.be/Z5AfsCpYgic

មតិយោបល់