ព័ត៌មានជាតិ

ផ្អើលទាំងយប់! រថយន្ត​ស៊េរី​ទំនើប​ ស្លាកលេខ ភ្នំពេញ2Z-1988 បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​

ភ្នំពេញ: បុរសម្នាក់ បើករថយន្ដសេរីទំនើប១គ្រឿង ក្នុងល្បឿនលឿនមិន​ប្រយ័ត្ន​ក៏ជ្រុលចង្កូត​ទៅ​បុកក្បាលព្រួញពុះចែកផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៣៧នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច​ខាងច្រកចូល​ផ្សារ​ទួល​គោក​ តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹកកក់ទី២​ ខណ្ឌទួលគោក៕

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញបុរសម្នាក់ បើករថយន្ដ១គ្រឿងម៉ាក ឡុងហ្គ្រីស័រ​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1988 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២៨៩​ ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ សង្ស័យរថយន្ត​ខាងលើ​ព្យាយាមបើក​វ៉ាជែង​ តែមិនប្រយ័ត្នក៏​ជ្រុល​ចង្កូត​ទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាង​ដំណំ រីឯក្បាលព្រួញពុះចែក​ទ្រូង​ផ្លូវ ​រងការខូចខាត​បន្តិចបន្តួច។

ក្រោយ​ពេល​កើត​ហើយ​សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​​ បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយក៏បានធ្វើការ​វាស់​វែង​ និងស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់