ព័ត៌មានជាតិ

យុវជនម្នាក់ប្រកបរបរគាស់ដំឡូងមីត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបាបបង្រ្កាបករណីចោរលួច(គាស់ដំឡូង) នៅចំណុចភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ហៃ សិលា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ បានធ្វើសកម្មភាពលួចគាស់ដំឡូងមី របស់ឈ្មោះ ម៉ា ឡា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ។

វត្ថុតាងរួមមាន៖ គោយន្តច្នៃមួយគ្រឿង និងដំឡូងមីចំនួន ៣៣ការ៉ុង ករណីនេះកម្លាំងផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់