សៀមរាបៈ ជនបរទេសម្នាក់ បានស្លាប់ នាវេលាម៉ោងប្រហែល ៥និង១០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ៥A ភូមិគ្រឹះ សេខិនដ៍រ៉ូស ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ NELSON ESCH ANTHONY STEVEN ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិ អាហ្រ្វិកខាងត្បូង មុខរបរ ចូលនិវត្តន៍ ចូលមកស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដោយផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ មេរោគចូលក្នុងឈាម បណ្តាលមកពីដំបៅក្លាយ ក្រោយពេលកាត់ជើង។
បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរៀបចំបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕
មតិយោបល់