ព័ត៌មានជាតិ

ឪពុកម្ដាយស្លុតចិត្ត! ក្មេងប្រុស ២នាក់ លង់ទឹងស្រះស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ស្ពឺ: កាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកដែលទើបជីកថ្មី ស្ថិតនៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួច មានករណីមនុស្សលង់ទឹកស្លាប់។

ជនរងគ្រោះទី១ឈ្មោះសាន់ សំណាងភេទប្រុស អាយុ១៤ឆ្នាំ មានឪពុកឈ្មោះសុខ ភឿន អាយុ៤១ឆ្នាំ ម្តាយឈ្មោះ វ៉ាន់ អាយុ៣៨ឆ្នាំ និងទី២ ឈ្មោះហួរ បញ្ញា ភេទប្រុស អាយុ១១ឆ្នាំ មានឪពុកឈ្មោះគង់ ភន អាយុ២៧ឆ្នាំ ម្តាយឈ្មោះសែប វីណា អាយុ២៦ឆ្នាំ។

ជនរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិឃុំខាងលើ បាននាំគ្នាទៅមុជទឹកស្រះ នៅចំណុចខាងលើ បណ្តាលលង់ស្លាប់តែម្ដង។

ក្រោយការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសមត្ថកិច្ច សន្និដ្ឋាន សាកសពក្មេងទាំង០២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកមែន រួចក៏ប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់