ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចកង់គេ

កណ្ដាលៈ កាលពីវេលាម៉ោង ៦និង០០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកង់ ស្ថិតត្រង់ចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អួន សុខា ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ហ៊ា ចាន់នី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ កង់ ១គ្រឿង​ ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។

ដំណើររឿង៖ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកកង់នៅខាងមុខផ្ទះរបស់ខ្លួន ពេលនោះ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកទៅ បន្ទាប់មកជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្តុតាងខាងលើបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់