ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញាកាប់ប្លន់ ៨នាក់ មាន២នាក់ ជាប់ពាក់ព័ន្ធ

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា ១៨នាក់ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះ បានសម្រេចតែ ត្រូវបានសមត្ថកិច្ចតាមចាប់ជាបន្តបន្ទាប់ឃាត់បាន ២លើកនឹងយកម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញហើយឃាត់បាន ២នាក់ បន្ថែមទៀត កាលពីវេលាម៉ោង១នឹង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះមាសសង្កាត់ស្ទឹងមានជ័យ ៦នាក់នឹងសង្កាត់ចោមចៅទី១ ចំនួន២នាក់ទៀត ដើម្បីយកទៅសាកសួរ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅភូមិពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យមានគ្នា ១៨នាក់ ជិះម៉ូតូ ៩គ្រឿង បានធ្វើសកម្មភាពប្លន់ជនរងគ្រោះម៉ូតូឌ្រីមសង់២០២០ បានសម្រេចហើយជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា ចាប់យកមកចាត់ការតាមនីតិវិធីបន្ត។ លុះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបន្ទាប់ពីស្រាវជ្រាវរកមុខសញ្ញាកាប់ប្លន់ ហើយក៏បានឃាត់ជនសង្ស័យករណីកាប់ប្លន់នៅលើកទី១ បានចំនួន ៨នាក់នឹងតាមយកម៉ូតូជនរងគ្រោះ ដែលជនសង្ស័យកាប់ប្លន់ប្រគល់ឲ្យជនរងគ្រោះវិញ ហើយជនសង្ស័យលើកទី១ទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញនឹងបញ្ជូនបន្តទៅតុលាការ។ លុះនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនសង្ស័យមុខសញ្ញាកាប់ប្លន់បាននាំគ្នាចូលលេងក្នុងក្លឹបសេះមាសនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានចំនួន ៦នាក់ រួមម៉ូតូចំនួន ៤គ្រឿង ហើយបានចាប់បន្តបាន ២នាក់ទៀត នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រួមម៉ូតូ ២គ្រឿង ដើម្បីយកទៅសាកសួរ។
បន្ទាប់ពីការសាកសួរជនសង្ស័យទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកត់មុខសញ្ញាកាប់ប្លន់មានចំនួន ២នាក់ ហើយ ចំណែក ៦នាក់ទៀតមិនមែនជាមុខសញ្ញាកាប់ប្លន់នោះឡើយ។

ក្រោយពេលកើតសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានបញ្ជូនជនសង្ស័យ ២នាក់ មុខសញ្ញាកាប់ប្លន់រួមម៉ូតូ ២គ្រឿង ដើម្បីបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធីបន្តចំណែកជនសង្ស័យ ៦នាក់ទៀត រួមម៉ូតូចំនួន ៤គ្រឿង ត្រូវបានសមត្ថកិច្ចរង់ចាំអាណាព្យាបាលមកធានានឹងធ្វើកិច្ចសន្យាឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់