បាត់ដំបងៈ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង ៣និង១៥នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបល្បែងស៊ីសង(ប្រជល់មាន់) ០១កនែ្លងនៅភូមិខ្នាចអំពរឃុំព្រែកជីក ចាប់មុខសញ្ញាចំនួន ០៧នាក់រឹបអូស វត្ថុតាងមានម៉ូតូចំនួន ០៧ គ្រឿង មាន់ចំនួន ០២ក្បាលជញ្ជីងថ្លឹង០១និងដុតកំទេចសង្វៀនមាន់នៅនឹងកន្លែងចំនួន ០២វង់ មុខសញ្ញាមានឈ្មោះ៖
១/ឈ្មោះ ស្រ៊ាម ស្រស់ ភេទប្រុស អាយុ ៥១ឆ្នាំ នៅភូមិសៀម ឃុំព្រែកជីក។
២/ឈ្មោះ ហ៊ាវ សុធា ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិនៅភូមិឫស្សី១ ឃុំមោង ស្រុកមោងឫស្សី។
៣/ឈ្មោះ ម៉ិច ជុំ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ។
៤/ឈ្មោះ គឹម សួន ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឫស្សី។
៥/ឈ្មោះ យ៉ែម យេន ភេទប្រុស អាយុ ៦៨ឆ្នាំ នៅភូមិព្រែកតាវេន ឃុំព្រែកជីក។
៦/ឈ្មោះ រត្ន័ សុខលាប ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាតុ១ ឃុំមោង ស្រុកមោងឫស្សី។
៧/ឈ្មោះ ឃឿន ឈុននី ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី។
ក្រោយធ្វើការឃាត់ខ្លួនជនទាំង០៧នាក់ខាងលើ សមត្ថកិច្ចបានធ្វើការអប់រំ និងកិច្ចសន្យាបំបាត់ប្រសិទ្ធិភាព នៅអធិការដ្ឋាននគរបាលស្រុក លុះព្រឹក
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ទើបឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
សូមបញ្ជាក់៖ កម្លាំងអធិការដ្ឋាននគរបាលស្រសុក២០នាក់ ប្រចាំការនិងល្បាតដឹកនាំដោយលោក ទូច វិន អធិការរង លេខទូស័ព្ទទំនាក់ទំនងៈ ០៩៧ ៧៧ ៨០ ១៤៨ ផ្ទាល់ខ្លួន០៩២ ២៦៤ ៣៩៥ ៕




មតិយោបល់