ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្សម្នាក់ ស្ថិតតាមផ្លូវជាតិ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
កើតហេតុនៅវេលាម៉ោង ៥ និង ០៦នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ខណៈពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់