ព័ត៌មានជាតិ

កាប់ឲ្យរបួស ព្រោះខឹងមកគោះទ្វារហៅ ច្រើនដងពេក

ភ្នំពេញ: ដោយសារតែខឹងមកគោះទ្វារ ហៅច្រើនដងពេកទើបទាញដាវ មកព្រួតគ្នាកាប់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ហើយគេចខ្លួនបាត់អស់កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ នៅចំណុចភូមិទី៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់របួសធ្ងន់ នោះឈ្មោះ គឹម លឹមហ៊ាន ហៅ តក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករដឹកដំឡូង ស្នាក់នៅភូមិចំពើម ឃំុឃ្នេ ស្រុកចម្ការលើ ខេត្តកំពង់ចាម បានរងរបួសកញ្ចឹងកខាងឆ្វេង និងគុម្ភត្រចៀកខាងឆ្វេង។ ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះ អា ស្ពៃ អាយុប្រហែល២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ អា ស្យា អាយុប្រហែលគ្នា ស្នាក់នៅផ្ទះជួលកើតហេតុ បានគេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរវាងជនរងគ្រោះ និងក្រុមជនដៃដល់ជាអ្នកស្គាល់គ្នា ពេលនោះមិនដឹងថា មានបញ្ហាអ្វីនោះទេ ដោយជនរងគ្រោះបានមកគោះទ្វារផ្ទះជួលហៅជនស្ស័យច្រើនដង ទើបព្រមបើកទ្វារក៏មានការឈ្លោះប្រកែកគ្នា ពេលនោះស្រាប់តែឃើញជនសង្ស័យ២នាក់ បានចេញពីក្នុងផ្ទះ ព្រមទាំងកាន់ដាវម្នាក់មួយមកកាប់ ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ហើយក៏គេចខ្លួនបាត់តែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ជនរងគ្រោះក្រោយពីរបួសធ្ងន់ធ្ងរហើយ ក៏ត្រូវបានអ្នកជិតខាងញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ។

ដោយឡែកហេតុការកាប់ចាក់គ្នាមួយករណីទៀតបានកើតឡើង កាលពីព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ នៅចំណុចក្បែរមន្ទីរពេទ្យកាល់ម៉ែត ដែលបុរសម្នាក់ ត្រូវគេតាមកាប់បណ្តាលឲ្យរបួសធ្ងន់ ដេកក្នុងថ្លុកឈាម រួចក្រុមជនល្មើសក៏គេចខ្លួន បាត់អស់។ ចំណែកជនរងគ្រោះក៏ត្រូវបានញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ពាក់ព័ន្ធនិងការកាប់២ករណី នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក នាព្រឹកនោះដែរកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ តាមចាប់ក្រុមជនដៃដល់ ទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

photo_2016-05-14_10-02-17 photo_2016-05-14_10-02-18 (2) photo_2016-05-14_10-02-18 photo_2016-05-14_10-02-19 photo_2016-05-14_10-02-20 photo_2016-05-14_10-02-23

 

មតិយោបល់