ព័ត៌មានជាតិ

បុរសម្នាក់ប៊ិះអស់ជីវិតព្រោះតែ…

ភ្នំពេញ: ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៥នាទី ត្រង់ចំណុចមុខដីឡូតិ៍ម្ចាស់ឈ្មោះ ហ៊ឺ លាង ស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ដោយភាគីខាងម៉ូតូ ស៊ីធី 100 កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុង ប៊ុនណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិត្រពាំងចង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់សំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:)ចំណែកភាគីរថយន្តម៉ាក់ ហ្វរធូន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-1497 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត)
តាមប្រភពព័ត៌មានថានៅមុនពេលកើតហេតុភាគីម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូងចំណែករថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូមកបុកចំពីមុខផ្នែកខាងឆ្វេងនៃរថយន្តបណ្តាលឲ្យដួលបោករងរបួសធ្ងន់តែម្តង ។
បច្ចុប្បន្ន : វត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោរងចាំការដោះស្រាយ៕

 

មតិយោបល់