ព័ត៌មានជាតិ

តូចចិត្តប្ដីស្តីឲ្យ ស្ត្រីម្នាក់បីកូន មកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ តែមិនសម្រេច

ភ្នំពេញ: ស្ត្រីម្នាក់បានបីកូនតូច ដើរឡើងស្ពានជ្រោយចង្វារ ប៉ុនប៉ងធ្វើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួន តែមិនសម្រេច ត្រូវបានបុរសរត់កង់បីម្នាក់ឃើញ ចុះទៅចាប់ទាន់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីរងគ្រោះឈ្មោះ សុ ម៉ាលីន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថាមុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះ បានដើរថ្មើរជើងបីកូនតូចនៅក្នុងដៃ ឡើងស្ពានជ្រោយចង្វារពីលិចទៅកើត ខណ:មកដល់ចំណុចពាក់កណ្ដាលស្ពាន បានឡើងបង្កាន់ដៃស្ពានបម្រុងលោត ត្រូវបានបុរសចិត្តធម៌រត់កង់បីម្នាក់ឃើញ បានស្ទុះទៅចាប់ដៃជាប់ ហើយលួងលោមឲ្យចុះមកខាងក្រោមវិញ។

ក្រោយពីចុះពីបង្កាន់ដៃស្ពាន ហើយស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់អ្នកយកព័ត៌មានថា រូបគាត់ និងប្ដី បានយកគ្នាជាប្ដីប្រពន្ធបាន៥ខែមក មិនបានរៀបការនោះទេ ហើយប្ដីរបស់គាត់ មានមុខរបជាងសំណង់ ចំណែកកូនតូចនៅក្នុងដៃ គឺកូនប្ដីមុនទេ បានលែងលះគ្នា ហើយមកជួបប្ដីក្រោយនេះ តែងតែប្រចណ្ឌរករឿងលើរូបគាត់ស្ទើររាល់ថ្ងៃ ខ្លាចរូបគាត់ទៅទាក់ទងប្ដីដើមវិញ ថ្ងៃណាករករឿងធ្វើឲ្យរូបគាត់ពិបាកចិត្តយ៉ាងខ្លាំង គិតអ្វីមិនចេញទើបសម្រេចចិត្ត ដើរបីតូចដើរសំដៅមកស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតទាំងកូនតូចនៅក្នុងដៃ តែត្រូវបានបុរសខាងលើ មកចាប់រូបគាត់ទាន់ ហើយលួងលោមទើបគាត់ ព្រមចុះពីបង្កាន់ដៃស្ពានវិញ។

ក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានអ្នកសារព័ត៌មាន និងប្រជាពរដ្ឋជូនទៅកន្លែងប្ដី ដែលស្នាក់នៅម្ដុំស្ពានម៉ាឡេ ក្នុងខណ្ឌឬស្សីកែវ ហើយកសម្របសម្រួលត្រូវគ្នាវិញទៅ៕

មតិយោបល់