ព័ត៌មានជាតិ

ផ្សារសាមគ្គីស្ទឹងត្រែង សាងសង់សម្រេច បានជាង៧០ភាគរយហើយ

ស្ទឹងត្រែងៈ អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ជូន បងប្អូនក្រុមអាជីវករផ្សារសាមគ្គី សម្រេចការសាងសង់ បានជាង៧០ភាគរយហើយ គិតមកដល់ពាក់ កណ្តាលខែសីហាឆ្នាំ ២០១៦នេះ ។

ពលរដ្ឋបាននិយាយពី សមិទ្ធផលផ្សារសាមគ្គី ស្ទឹងត្រែងថ្មីនេះថា បងប្អូនអាជីវករ ផ្សារសាមគ្គី ស្ទឹងត្រែង បានបង្ហាញពី ទឹកចិត្ត ត្រេកអររីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណោះស្រាយ ពីសម្តេចតេជោហ៊ុន បានសមស្របតាមបំណងប្រាថ្នា ដែលពួកគាត់ចង់បាន។

តាមសម្ដីក្រុមអាជីវករ បានលើកឡើងថា ពួកគាត់មានក្តីរំភើបរីករាយខ្លាំងណាស់ ជាមួយ និងការយកចិត្តទុក្ខដាក់ គិតគូរជួយដោះស្រាយបញ្ហា របស់អាជីវករ ដោយ សម្តេចបានជួយសព្វបែបយ៉ាង។ ពួកគាត់ បានបន្ដទៀតថា ក្រុមកងវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ កំពុងប្រឹងប្រែង សាងសង់ផ្សារសាមគ្គីនេះ យ៉ាងមមាញឹក ដើម្បីជួយដោះស្រាយបញ្ហាលក់ដូរ ទៅតាមបំណងប្រាថ្នា របស់អាជីវករ ធ្វើ ឆាប់ភ្លាម យើងមានកន្លែងលក់ដូរភ្ញៀវមកទិញស្រួល។

សូមបញ្ជាក់ថា ផ្សារសាមគ្គី ស្ទឹងត្រែងនេះ បានទទួលរងគ្រោះ ដោយអគ្គីភ័យបំផ្លិចបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ បច្ចុប្បន្នកងវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សាងសង់ ដំបូល និងចាក់សាបជិតរួចរាល់ហើយ។ ចំណែក ថវិកាសាងសង់តូបជាង១០០០តូប នោះសម្តេចនឹងចេញទាំងអស់ ដើម្បីជូនក្រុមអាជីវករ បានលក់ដូរដូចដើម៕

14017702_1723565961241200_1276626844_n 14030841_1723566014574528_823896437_n 14031164_1723565994574530_1919372391_n 14080955_1723565927907870_1402474573_n 14088817_1723565967907866_98502582_n 14088883_1723565931241203_281576308_n 14089477_1723565997907863_198270815_n

មតិយោបល់