ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តព្រះវិហារ​ ឃាត់ខ្លួនបុរសម្នាក់ពីបទ…

ព្រះវិហារ: ក្រោយពីទទួលបានបទបញ្ជាពី លោក កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ០២និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក ពេជ្រ សុភី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ រឿង វឿន (ហៅវី) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកថ្លា ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

វត្ថុតាងដកហូតមាន៖
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០១កញ្ចប់
-ជញ្ជីងថ្លឹងគ្រឿងញៀន ០១
-រថយន្តម៉ាកកាម៉ារីបាឡែន ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់