ព័ត៌មានជាតិ

ប្រយ័ត្នយប់ស្ងាត់ស្រីៗ! នារីរូបស្រស់ម្នាក់ ត្រូវជនសង្ស័យជិះម៉ូតូកៀរដួល រួចចាប់រំលោភបានសម្រេច

ស្វាយរៀង: កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីនារីរូបស្រស់ម្នាក់ ត្រូវជនសង្ស័យប្រើល្បិច ជិះម៉ូតូកៀរដួល រួចចាប់រំលោភបានសម្រេច នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជនសង្ស័យឈ្មោះ ជុត វណ្ណដេត អាយុ២១ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកនារីរងគ្រោះអាយុ២០ឆ្នាំ ។

ដំណើររឿង៖ នៅថ្ងៃកើតហេតុជនសង្ស័យ បានទៅចូលរួមង្គលការអ្នកភូមិ ដោយផឹកស៊ីរាំរែកយ៉ាងសប្បាយ លុះដល់វេលាម៉ោង១០យប់ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ជាមួយនារីរងគ្រោះ ដោយជិះម៉ូតូម្នាក់មួយគ្រឿង លុះដល់ពាក់កណ្ដាលផ្លូវ ស្រាប់ជិះកៀរម៉ូតូនារីរងគ្រោះឲ្យដួល ហើយធ្វើសកម្មភាព រំលោភសេពសន្ថវ:តែម្ដង ។

ក្រោយធ្វើសកម្មរួច ជនសង្ស័យជិះម៉ូតូត្រឡប់មកផ្ទះវិញ ព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ។ បច្ចប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលក្រោលគោ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់