ព័ត៌មានជាតិ

អ្នកបើកដឹកសាំងក្រុមហ៊ុនសូគីម៉ិច ជួបគ្រោះថ្នាក់ស្លាប់យ៉ាងរន្ធត់ ហើយជនឆ្លៀតឱកាសលួចម៉ូតូ និងលុយអស់៥០០ដុល្លារ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ បានបែកក្បាលស្លាប់ ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្មះ ឈ្មះ ខាងកើតស្ពាន ព្រែកព្នៅប្រមាណជិតមួយគីឡូម៉ែត្រ ក្នុងភូមិព្រែកតារត័ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះ(ស្លាប់) មានឈ្នោះ ហេង ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តដឹកសាំងក្រុមហ៊ុនសូគីម៉ិច ស្នាក់នៅផ្ទះលេខ៤៧៤ ផ្លូវលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។មានស្រុកកំណើតស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនកើតគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉ែវ ពណ៌ខ្មៅមិនចាំស្លាកលេខ ចេញពីធ្វើការបំណងត្រឡប់ទៅផ្ទះ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ១គ្រឿងមិនចាំស្លាកលេខ បើកមកពីក្រោយបុកម៉ូតូជនរងគ្រោះ រួចកិនពីលើ បណ្តាលឲ្យ បែកក្បាលស្លាប់ នៅក្នុងថ្លុកឈាម។

ខណ:នោះស្រាប់តែមានជនឆ្លៀតឱកាស បានលើកម៉ូតូជនរងគ្រោះ ជិះយកទៅបាត់។ ក្រោយកើតហេតុ ទើបឃើញប្រពន្ធ ជនរងគ្រោះ និងសាច់ញាតិបានចុះមកដល់ចំណុចកើតហេតុ ហើយបានឆែកកាបូបជនរងគ្រោះ បានប្រាប់ថា បាត់លុយចំនួន៥០០ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រជាពលរដ្ឋចោមរោមមើល និងហួចចិត្តគ្រប់ៗគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្តពៃណី៕

មតិយោបល់