ព័ត៌មានជាតិ

អាសូរ! តូចចិត្តមាន​ជំងឺរ៉ាំរ៉ៃ ផ្តាច់ជីវិត..

​​ព្រៃវែងៈ​​ លោកអធិការស្រុកបាភ្នំ បានប្រាប់Post Newsថា មានករណីបុរសម្នាក់បានធ្វើអត្តឃាតចង.កខ្លួនឯង បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍រន្ធត់នេះបានកើតឡើង កាលពី​ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំចរ នព្វស័ក​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង​២និង១៥នាទីរំលងអាធ្រាត្រ ស្ថិតនៅចំណុច​បន្ទប់លើផ្ទះជនរងគ្រោះ ​ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សពរងគ្រោះមានឈ្មោះ ខុន ឡូ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានយកក្រម៉ាចំនួន២តភ្ជាប់គ្នា មកចង.ក​ខ្លួនឯង ទៅនឹងននងផ្ទះក្នុងបន្ទប់បណ្តាលឲ្យស្លាប់​​​ ​មូលហេតុដោយសារជនរងគ្រោះ មានជំងឺប្រចាំកាយ​។

ក្រោយធ្វើកោសល្យវិច័យរួចរាល់លើសពរងគ្រោះ សមត្ថកិច្ច​​ក៏ប្រគល់​ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់