ព័ត៌មានជាតិ

ពលរដ្ឋមានចម្ងល់៖ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន ហេតុអ្វីមិនអាចរៀបចំសណ្ដាប់ធ្នាប់ផ្លូវ ៤៣២ បាន….

ភ្នំពេញៈ ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ ៤៣២ ស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានចម្ងល់ចំពោះ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន ហេតុអ្វីមិនឲ្យមន្ត្រីក្រោមឱវាទ ចុះរៀបចំសណ្ដាប់ធ្នាប់ ជុំវិញរបងវិទ្យាល័យទួលទំពូង មានអ្នកខ្លះចតទ្បានលើផ្លូវ បង្កការស្ទះចរាចរណ៍យ៉ាងខ្លាំង។

ករណីនេះ ពលរដ្ឋអះអាងថា មានទាំងជំនាញចរាចរណ៍ខណ្ឌ និងសណ្ដាប់ធ្នាប់ គួរតែមានវិធានការ ដោះស្រាយពីបញ្ហាខាងលើនេះបាន ម្ដេចនៅតែធ្វើឲ្យពួកគាត់រិះគន់អាជ្ញាធរថា គ្មានសមត្ថភាពទប់ស្កាត់ កើតរឿងដដែលៗ មិនដឹងពេលណា អាចបោសសម្អាតបាន សង្ស័យតែលោកអធិការរវល់ការងារច្រើន មិនបានមើលគ្រប់ជ្រុងជ្រោយ ហើយថែមមន្ត្រីក្រោមឱវាទ មិនរាយការណ៍ជូនលោក យ៉ាងណាមិញ ពលរដ្ឋសំណូមពរ ឲ្យលោកអធិការជួយដោះស្រាយទាំងនេះផង កុំឲ្យស្ទះទាំងព្រឹកទាំងល្ងាចតទៀត៕

មតិយោបល់