ព័ត៌មានជាតិ

ភ្លៀងខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋដួលរលំទាំងស្រុងជាច្រើនខ្នង នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង ១និង៣០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លៀងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូល និងរលំផ្ទះរបស់ប្រជាពលរដ្ឋមានឈ្មោះដូចខាងក្រោម៖

១/រ៉េម ណាត ផ្ទះទំហំ ៥×៦ម៉ែត្រ រលំទាំងស្រុង
២/យួស សារុំ ភេទស្រី អាយុ ៦៥ឆ្នាំ
៣/ពន្លឺ កែវ ផ្ទះមានទំហំ៥×៦ម៉ែត្រ របើកដំបូលស័ង្កសី ចំនួន ២សន្លឹក
៤/ផល្លី ស្រីម៉ៅ ឃុំក្រាំងលាវ យ៉ាកផ្ទះមានទំហំ៦×៦ម៉ែត្រ របើកដំបូលស័ង្កសី
៥/ផ្លូច លន រោងគោទំហំ ៥×៦ម៉ែត្រ ខូចខាតទាំងស្រុង
៦/ប្រែង វណ្ណា ផ្ទះទំហំ៤×៥ម៉ែត្រ របើកស័ង្កសីអស់ចំនួន ៦សន្លឹក
៧/ម៉ុន ថេន ផ្ទះទំហំ៦×៨ម៉ែត្រ របើកក្បឿង អស់ចំនួន ៣០សន្លឹក
៨/ស្រេង វ៉េង ភេទស្រី អាយុ ៥៥ឆ្នាំ ផ្ទះទំហំ៦×៨ម៉ែត្រ របើកក្បឿងអស់ចំនួន ៣០សន្លឹក
៩/ធី ផល្លី ផ្ទះទំហំ៥×៦ របើកស៊ីប្រូអស់ចំនួន ៥សន្លឹក
១០/រ៉េម ហេង យ៉ាកផ្ទះរបើកដំបូលស័ង្កសី និងរបើកដំបូលស៊ីប្រូ ១០សន្លឹក ផ្ទះមានទំហំ៦×៨ម៉ែត្រ
១១/សូត្រ អ៊ួក ផ្ទះទំហំ៦×៨ម៉ែត្រ របើកស័ង្កសីចំនួន ៥សន្លឹក
១២/ចិត្ត សោក ផ្ទះមានទំហំ៤×៥ម៉ែត្រ របើកដំបូលស័ង្កសីចំនួន ៥សន្លឹក
១៣/ចយ រ៉ា ផ្ទះមានទំហំ៥×៦ម៉ែត្រ លោតចេញពីជើងតាង អ្នកទាំង១៣គ្រួសារមានទីលំនៅភូមិ ឃុំក្រាំងលាវ ខេត្តតាកែវ៕

មតិយោបល់