ព័ត៌មានជាតិ

Update៖ ប្រពន្ធរត់ចោលបុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតផ្អើលព្រះសង្ឃវត្តស្លែង

ភ្នំពេញៈ នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណី ( អត្តឃាតចង.ក) ដោយយកអាវពណ៌ក្រឡាការ៉ូចងភ្ជាប់ទៅ នឹងដើមគគីក្រោយចេតិយក្នុងវត្តស្លែង ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ែន សំអន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅក្នុងក្រុមទី៥ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿង៖ យោងតាមប្រភពពីព្រះសង្ឍព្រះនាម ឈី ស៊ីណាត ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ន គង់នៅក្នុងវត្តស្លែង លេខទូរស័ព្ទ 096 48 92 364 នៅវេលាម៉ោងកើតហេតុអាត្មាបានចេញពីកុដ្ឋ​ ដើម្បីទៅស្រះទឹកក្នុងវត្ត ស្រាប់តែក្រឡេកមើលទៅទិសខាងលិច ក៏ឃើញមនុស្សចង.កហ្នឹងអាវជាប់ដើមឈើទាល ក្រោយមកអាត្មាក៏រត់ទៅប្រាប់លោកគ្រូធំ រួចក៏នាំគ្នាទៅមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យមកជួយធ្វើអន្តរាគម៍ ពេលសមត្ថកិច្ចមកដល់អាត្មាក៏ដើរមកកុដ្ឋវិញ។

ផ្អែកតាមការធ្វើកោសល្យរបស់លោកគ្រូពេទ្យ នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យតុលាការ និងជំនាញក្រុងបានបញ្ជាក់ថា ជនរងគ្រោះ គឺស្លាប់ដោយការធ្វើអត្តឃាតពិតប្រាកដមែន មូលហេតុ មានវិបត្តិក្នុងគ្រួសារប្រពន្ធរត់ចោល មានជាប់សារធាតុញៀនផង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់