ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងម្នាក់ពីបទ…

កណ្តាលៈ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២ជាង មានករណីឪពុកចុងរំលោភសេពសន្ថវៈលើកូនដើម ត្រង់ចំណុចក្នុងព្រៃខាងក្រោយភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ ម ភេទស្រី អាយុ ១៦ឆ្នាំ ។
ជនសង្ស័យឈ្មោះ បូ វុន ភេទប្រុស អាយុ ៣៧ឆ្នាំ (ឃាត់) ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅអង្គុយលេងលើបង់តែម្នាក់ឯង នៅក្នុងវត្តធម្មស្រះក្នុងភូមិធម្មស្រះ
ពេលកំពង់អង្គុយលេង ស្រាប់តែជនសង្ស័យ ត្រូវជាឪពុកចុងបានដើរទៅនិយាយបបួលជនរងគ្រោះដែលជាកូនចុងថា៖
តោះទៅកន្លែងដដែល ដើរទៅមុនអញទៅចាំអញដើរទៅតាមក្រោយ បន្ទាប់មកជនរងគ្រោះ ក៏ដើរទៅក្នុងព្រៃខ្នងទំនប់ខាងត្បូងវត្តធម្មស្រះ
ពេលទៅដល់កន្លែងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភតែម្ដង ដោយឲ្យជនរងគ្រោះដេកនៅ និងដីក្បែរគុម្ពឬស្សី ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានឲ្យជនរងគ្រោះដើរទៅផ្ទះ គាប់ជួនពេលនោះ បងស្រីជនរងគ្រោះឈ្មោះពុធ ស្រីនី កំពុងដើររកប្អូនក៏ឃើញ នៅក្នុងវត្តធម្មស្រះ ហើយសួរប្អូនថា៖ ទើបមកពីណា? ពេលនោះជនរងគ្រោះបានប្រាប់បងស្រីខ្លួនថា ពូវុន ចាប់ខ្ញុំបន្ទាប់មកបងស្រី និងម្តាយបាននាំ ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាតតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក
ពញាឮ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឲ្យដឹងថា៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤ ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភ ជនរងគ្រោះ នៅកន្លែងកើតហេតុខាងលើបានសម្រេចចំនួន ០១ដង រួចមកហើយប៉ុន្តែជនរងគ្រោះមិនបានប្រាប់ម្ដាយឬបងប្អូនទេ៕

មតិយោបល់