ស្វាយរៀងៈ អគ្គិភ័យលេឆាបឆេះកុដិព្រះសង្ឃមួយខ្នងទាំងព្រឹកសង្ស័យអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅវត្តតាឡុក ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យខាងលើបានបណ្តាលឲ្យឆេះកុដិព្រះសង្ឃចំនួន១ខ្នងនៅវត្តតាឡុក ទំហំ៨មx១១ម ធ្វើអំពីឈើជញ្ជាំងនិងដំបូលស័ង្កសី រៀបឥដ្ឋក្រោមមូលហេតុឆ្លងចរន្តអគ្គិសនីប៉ះគ្នាបណ្តាលអោយឆេះកុដិទាំងស្រុង។
ប្រភពខាងលើបានឲ្យដឹងទៀតថាករណីខាងលើនេះខាងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿងដើម្បីបាញ់ទឹកពន្លត់មួយគ្រឿងជារបស់កងរាជអាវុតហត្ថក្រុងនិងមួយគ្រឿងទៀតជារបស់អធិការដ្ឋាននគរបាលក្រុងបាវិត។
ក្នុងករណីខាងលើនេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេប៉ុន្តែនៅមិនទាន់ដឹងថាខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននៅឡើយទេ៕
មតិយោបល់