ព័ត៌មានជាតិ

គ្រាប់មិនទាន់ផ្ទុះជាច្រើនត្រូវប្រជាពលរដ្ឋម្នាក់លើកដាក់លើចុងត្នោត ព្រោះការពារ…

កំពង់ធំ: យោងតាមផេក HENG Ratana បានឲ្យដឹងថា មិនមែនត្រៀមបាញ់ផ្លោងអ្វីនោះទេ ស្រុកទេសមានសន្តិភាពហើយ! តាមពិត គាត់ជាកសិករម្នាក់ គិតថា ធ្វើយ៉ាងម៉េចយកគ្រាប់មិនទាន់ផ្ទុះដែលគាត់បានជួបប្រទះទាំងនេះ យកទៅទុកដាក់ឲ្យផុតពីដៃក្មេងៗ ខ្លាចក្រែងក្មេងៗយកទៅលេងមានគ្រោះថ្នាក់! ដូចនេះមានតែទុកលើចុងត្នោត (កូនត្នោត) ! គំនិតនេះល្អ ក៏ប៉ុន្តែទង្វើនេះគ្មានសុវត្ថិភាពល្អទេ ! ដេីម្បីសុវត្ថិភាពសូមកុំប៉ះពាល់និងត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចប៉ូលិស ឬមន្ត្រីស៊ីម៉ាក់ដើម្បីចាត់ការវិញ! សូមបញ្ជាក់ថា នៅខែមុននេះ មានកសិករយើងបររទេះគោឃើញគ្រាប់នៅក្បែផ្លូវ ចុះលើកចេញពីកន្លែងដើមនោះ ហើយដាក់មិនស្រួលក៏ផ្ទុះឡើងធ្វើឲ្យរូបគាត់រងរបួសជាទម្ងន់។ ដូចនេះសូមដាក់សញ្ញាសម្គាល់ការពារនិងរាយការណ៍ទីតាំងគ្រាប់នោះ ទើបមានសុវត្ថិភាពល្អ! ហេតុការណ៍នេះកើតឡើងនៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានកម្លាំងជំនាញស៊ីម៉ាក់ដោះបន្សាបដោយសុវត្ថិភាពហេយ៕

 

មតិយោបល់