ព័ត៌មានជាតិ

រថយន្តដឹកកម្មកររោងចក្រ ក្រទ្បាប់ផ្ងារជើង របួសមនុស្សជាច្រើននាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីម៉ោង ៤និង ៣៥ នាទីរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បណ្ដាលឲ្យរបួសជាច្រើននាក់ នៅចំណុចទំនប់ចុងកន្លែងភូមិសាស្ត្រ ភូមិដកស្និត ឃុំច្រេសមាន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តៃកុងរថយន្តឈ្មោះ ច្រឹច ភឿន ភេទប្រុសអាយុ ២៤ ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក បើកឲ្យឈ្មោះ សេក គង់ ម្ចាស់កំពង់ដចំឡង ស្នាក់នៅភូមិដកស្និត។​ ចំណែករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ៣,៥តោន ពណ៌ស ពាក់ស្លាកលេខ
បាត់ដំបង៣A-១៩៤១ ដឹកកម្មកររោងចក្រចំនួន៥០ នាក់ (ប្រុស ៣ នាក់) មកពីរោងចក្រចំនួន ៣ មានរោងចក្រតឹកហ្វុក រោងចក្រជីអេសជី និងរោងចក្រខេនស្ព ពេលធ្វើដំណើរមកដល់ចំណុចខាងលើ រថយន្តបានបើកបញ្រ្ចាសទិសគ្នា ជាមួយគោយន្ត ហើយអែបខាង ដើម្បីឲ្យគោយន្តទៅមុខ ពេលអែបខាងស្តាំ ក៏បានផុងដីចាក់ថ្មី បណ្តាលឲ្យរថយន្តផ្អៀងក្រឡាប់តែម្តង។

ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យរងរបួសកម្មការិនីចំនួន ៩ នាក់ ស្រី (មានផ្ទៃពោះ៣នាក់) របួសធ្ងន់៣នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ឆឹង លក្ខិណា ភេទ ស្រី អាយុ ៣២ ឆ្នាំ
រស់នៅភូមិក្អែកពង ឃុំ អំពិលទឹក កម្មការិនីរោងចក្រតឹកហ្វុក របួសធ្ងន់(មានផ្ទៃពោះ)។
២.ឈ្មោះ ឡោ សាវឿន ភេទ ស្រី អាយុ ៤៣ ឆ្នាំ
រស់នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច កម្មការិនី រោងចក្រខេនស្ពត របួសធ្ងន់ (មានផ្ទៃពោះ) បច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
៣.ឈ្មោះ ជា ស្រីនាង ភេទ ស្រី អាយុ ២៤ ឆ្នាំ
រស់នៅភូមិកំពង់ក្តារ ឃុំ កំពង់ត្រឡាច កម្មការិនីរោងចក្រតឹកហ្វុក របួសធ្ងន់ បច្ចុប្បន្នបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
៤.ឈ្មោះ សន សុភី ភេទ ស្រី ២៥ ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក កម្មការិនី រោងចក្រជីអេសជី របួសស្រាល (មានផ្ទៃពោះ)។
៥.ឈ្មោះ ចាប វណ្ណា ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច កម្មការិនីរោងចក្រតឹកហ្វុក របួសស្រាល។
៦.ឈ្មោះ ប៊ុត អូន ភេទ ស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច កម្មការិនីរោងចក្រតឹកហ្វុក របួសស្រាល។
៧.យ៉ង សាវិន ភេទ ស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច កម្មការិនីរោងចក្រ ជីអេសជី របួសធ្ងន់។
៨.ឈ្មោះ ចេង នឿន ភេទ ស្រី អាយុ ២២ ឆ្នាំ
រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក កម្មការិនីរោង
ចក្រ ជីអេសជី របួសស្រាល។
៩.ឈ្មោះ ហន សុហ័ន ភេទ ស្រី អាយុ ២៧ ឆ្នាំ រស់នៅភូមិក្អែកពង ឃុំអំពិលទឹក កម្មការិនីរោងចក្រជីអេសជី របួសស្រាល៕

មតិយោបល់