ព័ត៌មានជាតិ

លាងរថយន្តមិនសូវកាក់កបក្មេងម្នាក់ប្ដូរជំនាញធ្វើជាចោរលួចម្ដង

ភ្នំពេញ: នៅវេលាម៉ោង ២និង០០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីអំពើលួច(ម៉ូតូ១គ្រឿងម៉ាកហ្ស៊ូមឺរអ៊ិច) ហេតុករណ៍នេះ
កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វណ្ណា រស្មី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងរថយន្ត (គ្មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ថាច់ ចាន់ ភេទស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៧៩៨ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះបានបាត់ម៉ូតូម៉ាក ហ្ស៊ូមឺរអ៊ិច ពណ៌ស្វាយ លេខតួ5124476 លេខម៉ាស៊ីន 0124476 ពាក់ស្លាកលេខ ភ្នំពេញ 1GM-6739 នៅចំណុចផ្ទះលេខ៧៩៨ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់