សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវបំបែកជាបួនភ្លើងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើផ្លូវជាតិលេខ៦A មានរថយន្តមួយគ្រឿងម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BD-៥៨៧៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរទិសដៅ លិចទៅកើតបានទៅបុកម៉ូតូមួយគ្រឿងម៉ាកZoomer X ពណ៌បៃតង ពាក់ស្លាកលេខសៀមរាប ១V-៥០២៨ បើកបរដោយឈ្មោះ ប៊ន ឡឹក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យស្លាប់មនុស្សម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ន ឡឹក (អ្នកបើកបរម៉ូតូ)ខូចខាតរថយន្ត០១គ្រឿងស្រាល ខូចម៉ូតូ០១គ្រឿងធ្ងន់ មូលហេតុ រថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លូនបាត់។
ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យកន្លែងកើតហេតុវាស់វែង និងធ្វើកំណត់ហេតុយកវត្ថុតាងមករក្សាទុកនៅការិយាល័យជំនាញ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកសពកម្លាំងសម្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់